Store
Welcome guest!
0

About Us


អំពីយើង

សារ៉ាវ៉ាន់ គីជាផ្សារអនឡាញសម្រាប់ សហគ្រាស ធុនតូច និង មធ្យមទាំងអស់ របស់ប្រជានជនកម្ពុជា ដើម្បី លើកកំពស់ផលិតផល កសិឧស្សាហកម្មជាគោល ដោយធ្វើនូវទីផ្សារទំនើបថ្មីមួយតាម រយៈ អនឡាញ ដែលបានជួយកាត់បន្ថយនូវថ្លៃចំណាយប្រតិបត្តិការ របស់ក្រុមហ៊ុន ហើយជំនួសមកវិញ នូវ Platform ដែលមានភាពងាយស្រួល និង រហ័ស ព្រមទាំងប្រសិទ្ធភាពខ្ពស់។ ជាមួយ សារ៉ាវ៉ាន់ អ្នកក៏អាចធ្វើការ ទិញ ផលិតផល កសិឧស្សាហកម្មរបស់ខ្មែរយើង និងពីក្រុមហ៊ុនជាច្រើន ព្រមជាមួយ ស្លាកយីហោ ផលិតផល ល្បីៗជាច្រើន នៅក្នុង ប្រទេសកម្ពុជា។ ពួកយើង ក៏មានលក់នូវ ផលិតផល នៅក្នុង តម្លៃលក់រាយ និង លក់ដុំ ដូចនេះ យើងក៏បានផ្តល់ជូននូវភាពងាយស្រួលទៅកាន់ អ្នកប្រើប្រាស់ ប្រសិន បើអ្នកចង់ទិញផលិតផល ពីដៃគូសហការរបស់យើង ក្នុងតម្លៃបោះដុំ ដើម្បីធ្វើការលក់ យក ប្រាក់ចំណេញ។

លក្ខខណ្ឌ

គេហទំព័រនេះបង្កើតឡើង នៅក្នុង គោលបំណង ធ្វើឲ្យមាន ភាពងាយស្រួល និងភាពសប្យាយរីករាយ នៅក្នុងការទិញទំនិញ និង បទពិសោធន៍ ដែលមានប្រយោជន៍ ប៉ុន្តែជាមួយគ្នានេះយើងក៏មានការ ព្រួយបារម្មណ៍ផងដែរ ចំពោះប្រតិបត្តិការមួយចំនួន ដែលអាចបង្ករជាហានិភ័យណាមួយ ដែលអាចកើតមានឡើង។ ដូចនេះហើយ យើងសូមធ្វើណែនាំ ឲ្យអ្នកទាំងអស់គ្នា យល់ឲ្យបានច្បាស់ អំពីលក្ខខណ្ឌទាំងអស់នេះ មុន នឹង អ្នក ធ្វើការសម្រេចចិត្តចុះឈ្មោះគណនីជាមួយយើង។

សិទ្ធិក្នុងការផ្អាកឬបញ្ឈប់

អ្នកបានយល់ព្រមចំពោះ គេហទំព័រមួយនេះថា ពួកយើងអាចមានសិទ្ធិផ្ទាល់ខ្លួន នៅក្នុងការញ្ឈប់ ការចុះបញ្ជី ឬ ការប្រើប្រាស់សេវាកម្មណាមួយភ្លាមៗ និង ដោយពុំចាំបាច់មានការជូនដំណឹងជាមុននោះទេ ប្រសិនបើយើងរកឃើញថា៖ (ក) អ្នកពុំបាន គោរពទៅតាមបទបញ្ជារបស់ គេហទំព័រមួយនេះ (ខ) អ្នកបាន បំពានច្បាប់ទម្លាប់គេហទំព័រនេះ ម្តងហើយម្តងទៀត (គ) អ្នកបាន ធ្វើការផ្សព្វផ្សាយ ឬ លក់អ្វីមួយ ដែលមាន ការសង្ស័យ។

ការប្រព្រឹត្ដរបស់អ្នក

អ្នកត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះខ្លឹមសារ ដែលអ្នកបាន ធ្វើការ ផ្សព្វផ្សាយនៅលើគេហទំព័រមួយនេះ។ អ្នកត្រូវតែធានាថា ការផ្សព្វផ្សាយរបស់អ្នក គឺ ពុំបាន រំលោភបំពានទៅលើច្បាប់ ឬ បទបញ្ញត្តិ ដែលបានដាក់ឲ្យអនុវត្តនោះឡើយ។ យើងមានន័យថាអ្នកត្រូវតែពិនិត្យមើល ឲ្យច្បាស់លាស់ថា តើអ្នកមានសិទ្ធិ លក់ឬទិញ ទំនិញនោះដែរឬទេ ហើយអ្នកមិនត្រូវបានហាមឃាត់ នោះឡើយ បើយោងទៅតាមច្បាប់ ឬ បទបញ្ជាណាមួយ។ អ្នកមិនត្រូវធ្វើកា រផ្សព្វផ្សាយ សេវាកម្មណាមួយ ដែលពាក់ព័ន្ធ និង អំពើខុសច្បាប់, ការរំខាន, ការបង្កាច់បង្ខូច, ការរំលោភបំពាន, ការគំរាមកំហែង, ការបង្កគ្រោះថ្នាក់, ពាក្យជេរ អាសអាភាស, ឬ សម្ភារៈដែលត្រូវបាន ហាមឃាត់នោះឡើយ។ អ្នកក៏មិនត្រូវ ធ្វើការផ្សព្វផ្សាយ អ្វីណាមួយ ដែលអាចគាំទ្រ ទៅដល់ការប្រព្រឹត្ដ បទល្មើសព្រហ្មទណ្ឌ ដែលអាចបង្កឱ្យមាន ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬ ល្មើសនឹងច្បាប់ ឬ បទបញ្ញត្តិដែលបានដាក់ឲ្យអនុវត្តនោះឡើយ។